ព័ត៌មានជាតិ

ករណីសមត្ថកិច្ចប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ

បាត់ដំបងៈ ស្តីពីការប្រគល់ម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ស គ្មានផ្លាកលេខ ដែលមានលេខតួ C៥១១៩៧៨៤។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង ១និង២៣នាទី ផ្នែកជំនាញ បានទទួលម៉ូតូមួយគ្រឿង ដែលមានភិនភាគដូចខាងលើ ដែលបញ្ឈរទុកចោលជាច្រើនថ្ងៃ មិនមានម្ចាស់មកយក នៅជិតកាស៊ីណូ អ៊ីហ្គលឃីង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទទួលយកពីលោក គៀត បូរ៉ា ជាអ្នកគ្រប់គ្រងកាស៊ីណូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការស្រាវជ្រាវ រកម្ចាស់ជាបន្ត។
រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង២៣នាទីរសៀលនេះ ដោយមានការធានាអះអាងពីលោក គៀត បូរ៉ា អ្នកគ្រប់គ្រងកាស៊ីណូខាងលើ ផ្នែកជំនាញបានប្រគល់ម៉ូតូនោះ ទៅឲ្យឈ្មោះ សេង ចន្ថា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូអ៊ីហ្គលឃីង។

មូលហេតុ៖ បានជាទុកម៉ូតូចោលជាច្រើនថ្ងៃ៖ ១/ ម៉ូតូបែកកង់ក្រោយ ២/ជាប់រវល់ទៅចូលរួមពិធីមង្គលការមិត្តភក្ត្រ នៅឯខេត្តពោធិ៍សាត់៕

មតិយោបល់