ព័ត៌មានជាតិ

រថយន្តLand Cruiser ស្លាកលេខភ្នំពេញ 2C-6259 បុកម៉ូតូមន្ត្រីកងរាជអាវុធហត្ថ មិនទទួលកំហុសអាងចាង ចុងក្រោយត្រូវភាគីខាងកងរាជអាវុធហត្ថ ប្តឹងបន្ថែមពីបទមនុស្សឃាតដោយចេតនា

កំពង់​ស្ពឺៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅលើផ្លូវជាតិលេខ៤​ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេ​លាម៉ោង៩និង៤០នាទី ចន្លោះគីឡូម៉ែត្រលេខ​៤៦-៤៧ ចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្ដ១​គ្រឿងម៉ាកLand Cruiser ពណ៌សំបកឪឡឹក ស្លាក​លេខ​ ភ្នំពេញ 2C-6259 បើកបរដោយឈ្មោះ សុង ប៊ុនស៊ី ភេទប្រុស អាយុ​៣៦ឆ្នាំ រស់នៅភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ​អាជីករ​ បើកបរពីទិសខាង​កើត​ទៅទិសខាងលិច​ លុះមកដល់ចំណុចខាងលើបា​នទៅបុកម៉ូតូ​០១​ គ្រឿង ម៉ាកស្កុបពី ពណ៌ស ស្លាកលេខ កំពង់ស្ពឺ 1J-4497 បើកបរឲ្យរងរបួស​ធ្ងន់។

ក្រោយហេតុការណ៍បង្កការ​គ្រោះថ្នាក់​ចរាចរណ៍​ ម្ចាស់​រថយន្ត​បានធ្វើ​ការចោ​ទប្រកាន់ប្រកែកទៅលើម្ចាស់ម៉ូតូថាបើកបរ​គ្មានគោរពច្បាប់​ ព្រោះផ្លូវជាតិគេបើកបរក្នុងល្បឿន​លឿន​តែម៉ូតូនេះបើកយឺតពេក ទើបបណ្ដាលឲ្យ​រថយន្ត​បុកពីក្រោយ​ ថែមទាំងមានអាកប្បកិរិយា​ច្រង៉េងច្រង៉ាង​មិនព្រមឲ្យជំនាញនគរបាលផ្នែកចរាចរណ៍ធ្វើការវាស់វែងនិងយកទៅកន្លែង​នោះទេ​ ដោយស្ថានភាពបុគ្គលម្ចាស់រថយន្ដបង្ក​មានការរឹងទទឹងទើបនគរបាលជំនាញស្នើសុំកម្លាំងសហការពីនគរបាលព្រហ្មទណ្ឌខេត្ដធ្វើការឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ​ ដើម្បីចំណាត់ការនិងចាត់ការតាមនីតិវិធី។

តាមការឲ្យដឹងពីនគរបាលជំនាញចរាចរណ៍ម្នាក់​សុំមិនបញ្ចេញឈ្មោះបានប្រាប់​ថា​ករណី​ខាង​លើ​​នេះ​ ជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងបន្ថែម​មកកាន់ស្នងការដ្ឋាននគរបាលខេត្ដ​ ចោទប្រកាន់​ ពីបទមនុស្សឃាតដោយចេតនា​ ដោយសំអាងថាជនរងគ្រោះកន្លងមកធ្លាប់អនុវត្ដដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សុង​ ប៊ុនស៊ី កាលពីថៃ្ង​ទី៧​ ខែមក​រា​ ឆ្នាំ​២០១៨​ ពេល​នោះ​ជនសង្ស័យ​បានប្រើពាក្យ​សម្ដីជេរប្រមាថដល់សមត្ថកិច្ចថាមិនអីទេពួកឯង​ថៃ្ង​ណាមួយដឹងខ្លួនមិនខានទេ​«ជុងមិនភ្លេចកុក»។

បច្ចុប្បន្ន​មធ្យោបាយ​វត្ថុតាងទាំង២ជំនាញ​ខេត្ដ​បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ខេត្ដ​ ដើម្បីកសាងសំណុំរឿង​បញ្ជូន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់