កណ្តាលៈ កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីអំពើលួចទូរស័ព្ទ នៅចំណុច ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឌុក លីហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ជន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ ធ្យូង ឃុំវិហារលួង ស្រុកពញឮ ខេត្តកណ្តាល(ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល អំពីបទលួចរយៈពេល១ឆ្នាំ)។
វត្ថុតាងចាប់យក៖ ទូរសព្ទ២គ្រឿង ម៉ាកSAMSUNG ពណ៌ខ្មៅ និងម៉ាកNOKIA ចុចពិលពណ៌ខ្មៅ,ឡាមចំនួន១,ម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ។
នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ ជនសង្ស័យឈ្មោះជួន វិចិត្រ បានជិះម៉ូតូធ្វើសកម្មភាពលួច លុះមកដល់ចំណុចមុខផ្ទះរបស់ជនរងគ្រោះឌុក លីហេង បានឈប់ម៉ូតូចតទុករួចហើយបានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះទន្ទឹមពេលនោះជនរងគ្រោះកំពុងដេកនៅយ៉ាបមុខផ្ទះរបស់ខ្លួន ហើយជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះដែលសាកថ្មនៅក្នុងផ្ទះចំនួន២គ្រឿងខាងលើ ដាក់នៅក្នុងហោប៉ៅខោភ្លាមនោះជនសង្ស័យបានដើរចេញមកវិញ។ ខណៈនោះឆ្កែបានព្រូសធ្វើឲ្យជនរងគ្រោះដឹងខ្លួនក្រោកដើរមើល ស្រាប់តែឃើញជនសង្ស័យក៏បានសួរនាំ ភ្លាមនោះជនសង្ស័យបានរត់ផ្លោះរបងផ្ទះ បម្រុងគេចខ្លួន តែត្រូវបានជនរងគ្រោះនិងក្រុមគ្រួសារចាប់បានឆែកហោប៉ៅខោជនសង្ស័យឃើញមានទូរស័ព្ទរបស់ខ្លួន ហើយបានឃាត់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍វិហារលួង បន្ទាប់មកកម្លាំងប៉ុស្តិ៍បានបញ្ចូនជនសង្ស័យមកកាន់អធិការដ្ឋាននគរ
បាលស្រុកពញាឮ ដើម្បីសាកសួរ បន្តចាត់ការតាមនីតិវិធី៕
មតិយោបល់