ព័ត៌មានជាតិ

លួច​ម៉ូតូនិស្សិតបានជិត១ខែ ចុងក្រោយជាប់ខ្នោះយ៉ាងសង្ហា!

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​០០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពីបទ​លួច​ម៉ូតូ នៅ​ចំណុច​មុខផ្ទះ​លេខ​១៧Eo ផ្លូវ​លេខ​៥១ ភូមិ​១៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤ ម៉​១៧​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ សុក ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។​

​វត្ថុតាង​ចាប់យក ៖ ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA DREAM125 ពណ៌​ខ្មៅ ស៊េរី​2014 ពាក់​ផ្លាកលេខ ភ្នំពេញ 1CM-9108 លេខ​តួ​និង​លេខ​ម៉ាស៊ីន​9165351(​ប្រគល់​ឲ្យ​ជនរងគ្រោះ​យកទៅ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​) , -​កាបូបស្ពាយ​(​សា​កាដូ​) ពណ៌​ខ្មៅ​មួយ​, -​ទូរស័ព្ទដៃ​ម៉ាក​IPHONE5 ពណ៌​ទឹកប្រាក់ មួយ​, -​ខោអាវ​មួយចំនួន​។​

​ម្ចាស់​ម៉ូតូ​ឈ្មោះ ប៊ូ ច័ន្ទ​សឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ​១៧​អឺ​០ ផ្លូវ​លេខ​៥១ ភូមិ​ទី​១៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ​

បច្ចុប្បន្ន កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ៕

មតិយោបល់