ព័ត៌មានជាតិ

ដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃឃុំថ្មដា ស្រុកវាលវែង

ពោធិ៍សាត់: យោងតាមផេក អគ្គិសនី បាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង១៥នាទី មានការដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ មូលហេតុដោយសារមានភ្លៀង និងខ្យល់ខ្លាំង បណ្ដាលរមៀលដុំថ្មមកប៉ះនឹង បង្គោល MV បាក់ចំនួន ០១ ដើម ស្ថិតនៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
បញ្ហានេះក្រុមការងារកំពុងត្រួតពិនិត្យ និងកែសម្រួល ដើម្បីធ្វើការភ្ជាប់ចរន្តជូនអតិថិជន ប្រើប្រាស់ជាបណ្ដោះអាសន្ននៅម៉ោង៧និង០០នាទី។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន ៕

 

 

 

មតិយោបល់