ព័ត៌មានជាតិ

ក្មេងសិស្សសាលា​២នាក់ ជិះម៉ូតូមិនប្រយ័ត្នបុកម៉ូតូ​មន្រ្តីយោធា​ រងរបួស២នាក់!

ប៉ៃលិន: កាលពី​វេលាម៉ោង​​១១​ និង​ ៤០នាទី ​ថ្ងៃទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយកើតឡើង រវាងម៉ូតូ​និងម៉ូតូ នៅលើផ្លូវជាតិលេខ៥៧អា ភូមិដីក្រហម​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សចំនួន​​២នាក់រងរបួស​ស្រាល និងម្នាក់ទៀតគ្មានរបួស រួមទាំង​ខូចខាតម៉ូតូចំនូន​២គ្រឿង​។​

ម៉ូតូ​បង្ក​​​ម៉ាក Honda Dream C125 ស៊េរី​ឆ្នាំ​២០១៨​ ពាក់ស្លាកលេខ​ ភ្នំពេញ​​1AH-5851 ជិះដោយក្មេងប្រុស២នាក់អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស (រងរបួសស្រាល) បត់ម៉ូតូឆ្លងផ្លូវពីជើងទៅត្បូង អ្នកទាំង២នាក់ មានទីលំនៅក្នុងភូមិ​ឃុំកើតហេតុខាងលើ​។ ​បានបុកជាមួយ​​ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៨ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ប៉ៃលិន​1C-4461 ជិះដោយឈ្មោះ​ ជ័យ​ ផល ភេទ​​ប្រុស អាយុ៤៨ឆ្នាំ​ មុខរបរ ទាហ៊ាន​ (រងរបួសស្រាល) បើកបរ​ពីកើតទៅលិច។​
មូលហេតុ បណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការ​ប្រុងប្រយ័ត្ន​។​

​បច្ចុប្បន្ន វត្ថុតាង​ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីរង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់