ព័ត៌មានជាតិ

ខ្លាំងបាត់! ជនសង្ស័យ១ក្រុមហ៊ានយកគ្រឿងចក្រមកលួចកាយយកបង្គោលភ្លើងសឡាបំភ្លឺផ្លូវសាធារណៈ ត្រូវអាវុធហត្ថឃើញទាន់ចាប់ខ្លួនបាន

ព្រះសីហនុ: មានករណីជនសង្ស័យមួយក្រុម បានយកគ្រឿងចក្រ២គ្រឿង លួចកាយយកបង្គោលភ្លើងសឡាបំភ្លឺផ្លូវសាធារណ: តែត្រូវបានកម្លាំងកងរាជអាវុធហត្ថឃើញទាន់ឃាត់ខ្លួនបានចំនួន៤នាក់។

ករណីនេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពីឃាត់ខ្លួនេះនសង្ស័យទាំង៤នាក់បានហើយ កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់អាវុធហត្ថខេត្ត ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់