តាកែវៈ បុរសម្នាក់ បានឆក់ចរន្តអគ្គិសនីស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលទៅប៉ះដែកទីបស្ទូចផ្ទះ ដែលខ្លួនបានដាក់គាបជាមួយខ្សែភ្លើងប៉ះចំដំណរខ្សែភ្លើងដែលដាច់ ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សពជនរងគ្រោះមានឈ្មោះ មូល ពុទ្រា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងស្ទូចផ្ទះ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យនិងធ្វើកោស្យវិច័យ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងបញ្ជាក់ថា សពពិតជាស្លាប់ដោយសារករណីឆក់ចរន្តអគ្គិសនីពិតប្រាកដមែន៕
មតិយោបល់