ព័ត៌មានជាតិ

ផឹកស្រាសមួយលីត្រ រួចទៅបង់សំណាញ់ ស្រាប់តែលង់ទឹកស្លាប់!

កណ្តាលៈ នៅវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅចំណុចក្នុងទឹកប្រឡាយ០៣ ខាងលិចភូមិ កប៉ាល់គឿង ចំងាយ ៤.៥០០ម៉ែត្រ ជាប់នឹងព្រំប្រទល់ដី ស្រុកអង្គរបុរី ខេត្តតាកែវ ស្ថិតក្នុងភូមិ កប៉ាល់គឿង ឃុំសំពៅពូន ស្រុកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះ​ឈ្មោះ ពុធ ទួន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ កសិករ មានទីលំនៅៗភូមិ កប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

តាមការឆ្លើយ​បំភ្លឺរបស់ឈ្មោះ ដូត រឹម ភេទស្រី អាយុ ៥៧ ឆ្នាំ ត្រូវជាប្រពន្ធ ជនរងគ្រោះ បានឲ្យដឹងថា៖ នៅវេលាម៉ោង ១៣.០០នាទីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ ប្តីរបស់គាត់ ដែលជាជនរងគ្រោះបានចេញពីផ្ទះ ទៅបង់សំណាញ់រកត្រីធ្វើម្ហូប នៅចំណុចកើតហេតុ ។ តាមការសួរបំភ្លឺ ឈ្មោះ គក ឆុន ភេទប្រុស អាយុ ៥៤ឆ្នាំ នៅផ្ទះក្បែរគ្នា បានឲ្យដឹងថា៖ នៅវេលាម៉ោង១៣.០០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ ពុធ ទួន ជាជនរងគ្រោះបានបបួលគាត់ ទៅបង់សំណាញ់ រកត្រីធ្វើម្ហូប គាត់ក៏យល់ព្រមទៅជាមួយ លុះទៅដល់ចំណុចប្រឡាយ​៣ ក៏នាំគ្នាបង់សំណាញ់ រហូត ដល់ម៉ោង ១៦.០០នាទីថ្ងៃដដែល មេឃភ្លៀង ក៏នាំគ្នាសម្រាក នៅរោងចាំដីស្រែរបស់ឈ្មោះ អ៊ឹង នៅជិតប្រឡាយ០៣ នោះហើយបាននាំគ្នា១០នាក់ ជាអ្នកបង់សំណាញ់ដូចគ្នាផឹកស្រាស មួយលីត្រ ក្រោយពីមេឃរាំងភ្លៀង ក៏ចេញទៅបង់សំណាញ់រៀងខ្លួន តែគាត់ ឈ្មោះ គក ឆុន មិនបានបង់
សំណាញ់ទេគឺទៅមើលដីស្រែនៅក្បែរនោះចំងាយប្រមាណ២០០ម៉ែត្រពីគ្នា ក្រោយពីមើលដីស្រែរួច ក៏ត្រឡប់មកប្រឡាយ០៣ កន្លែងបង់សំណាញ់វិញដើម្បីបបួលគ្នាមកផ្ទះ តែមកដល់មិនឃើញជនរងគ្រោះ ក៏ដើរសួរអ្នកបង់សំណាញ់ដូចគ្នា និងដើរ រកគ្រប់ទីកន្លែងពុំឃើញ រួចបាននាំគ្នា ចុះរាវក្នុងទឹកប្រឡាយនៅតែរកពុំឃើញ។ ទើបផ្តល់ដំណឹងឲ្យក្រុមគ្រួសារមកជួយចុះរាវរក រហូតដល់ម៉ោង ១.១៥នាទី ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ទើបរកសាកសពជនរងគ្រោះឃើញនៅក្នុងទឹកប្រឡាយ០៣ជំរៅ ផុតក្បាល រួចស្រង់សាកសពជនរងគ្រោះយកមកផ្ទះរួចរាយការណ៍ជូនអាជ្ញាធរភូមិឃុំ ហើយអាជ្ញាធរ ក៍រាយការណ៍បន្តជូនសមត្ថកិច្ច ។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាន នគរបាលស្រុកកោះធំ ប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន និង លោកគ្រូពេទ្យ ដើម្បីធ្វើ់ការ ពិនិត្យសាកសព។
​គណៈកម្មការចម្រុះបានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ ដោយលង់ទឹក
។ ក្រោយពី ពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ច បានប្រគល់សាកសជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់