ព័ត៌មានជាតិ

នារីសិស្សសាលាដូរតន្រ្តីម្នាក់ ត្រូវជនសង្ស័យប្លន់យកម៉ូតូ Zoomer -Xបានសម្រេចនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ករណីភ្ជង់ប្លន់ប្រដាប់ដោយកាំភ្លើងយកម៉ូតូ Zoomer -X នៅខណ្ឌពោធិ៍សែនជ័យ ពីសិស្សសាលាដូរតន្រី្តម្នាក់បានសម្រេច កាលពីវេលាម៉ោង០៨និង០៧នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈជនរងគ្រោះជិះម៉ូតូចេញពីរៀន នៅម្តុំសាលាបាក់ទូក។

ប្រភពពីនារីរងគ្រោះមានបញ្ជាក់ថា នាងមានឈ្មោះ ហេង ស្រីនិត អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកំណើតនៅស្រុកពញាក្រែក ខេត្តកំពង់ចាម។

នៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូត្រលប់មកពីរៀន សាលាដូរតន្ត្រី នៅម្ដុំបាក់ទូក លុះមកដល់ចំណុចកើតហេតុត្រង់មុខផ្សារពោធិចិនតុង ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ Dream C១២៥មួយគ្រឿងមកវ៉ា ហើយឈប់ពាំងកាត់មុខម៉ូតូនាង ។ ភ្លាមនោះនាងក៏បានឈប់ម៉ូតូ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងមកភ្ជង់នាង ហើយគម្រាមយកម៉ូតូ។ ដោយការភិតភ័យខ្លាំងពេកនាងបានប្រគល់ម៉ូតូទៅតាមសម្រួល ជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។

ចំណែកម៉ូតូដែលបាត់នោះ ម៉ាក Zoomer -X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FX-0171 ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកម៉ូតូដែលបានបាត់៕

មតិយោបល់