តួកគី: តាមសេចក្តីរាយការណ៍តាមទូរទស្សន៍មកថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ធ្លាក់នៅក្នុងភាគឦសានប្រទេសតួកគី មានមនុស្សចំនួន ១៤នាក់ នៅលើឧទ្ធម្ភាគចក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ AFP នៅមុននេះបន្តិច នាយប់ថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។
ការធ្លាក់ឧទ្ធម្ភាគចក្រខាងលើនេះ មិនទាន់មានសេចក្តីរាយការណ៍លម្អិតថាតើបណ្តាលមកពីមូលហេតុអ្វីនោះទេ ដោយឡែកមនុស្សចំនួន ១៤នាក់ ក៏មិនទាន់ដឹងថាស្លាប់ឬមួយក៏នៅរស់ផងដែរ៕

មតិយោបល់