ព័ត៌មានជាតិ

ផ្អាក​ផ្ដល់​លិខិត​ហោះហើរ​ដល់​ក្រុម ហ៊ុន Air Asia ពី​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា​ទៅ កាន់​សិង្ហ​បុរី​​​​

​ក្រសួង​ចរាចរណ៍​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី បាន​សម្រេច​ដក​ហូត​លិខិត​ហោះហើរ​ពី ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា​ទៅ​កាន់សិង្ហ​បុរី​របស់ ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ចាប់ ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៥ រហូតដល់ ការវាយតម្លៃ និង​ស្រាវជ្រាវ​ពី​គ្រោះ ថ្នាក់​យន្ដហោះ​QZ 8501 មាន​លទ្ធផល​។​
​ឯកសារ​ទាំងឡាយ​របស់​ក្រសួង​ចរា ចរណ៍​និង​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី​បង្ហាញ​ឱ្យ ឃើញថា ជើងហោះហើរ​ដែល​ជួប​គ្រោះ ថ្នាក់​របស់​ក្រុមហ៊ុន Air Asia ពី​ទីក្រុង ស៊ូ​រ៉ា​បា​យ៉ា​ទៅ​កាន់សិង្ហ​បុរី​កាលពី​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៤ មាន​ចំណុច​ជា ច្រើន​បំពាន​ទៅលើ​លក្ខខណ្ឌ​លិខិត អនុញ្ញាត ។ នៅក្នុង​លិខិតអនុញ្ញាត​បាន កំណត់​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន​Air Asia មាន​ជើងហោះហើរ​តែ​នៅ​ថ្ងៃ​ចន្ទ អង្គារ ព្រហស្បតិ៍ និង​សៅរ៍​ជា​រៀង​រាល់​សបា្ដហ៍ ប៉ុន្ដែ យន្ដហោះ QZ 8501​បាន​ហោះ ហើរ​នៅ​ថ្ងៃអាទិត្យ​គឺជា​ការ​បំពាន​ទៅ​នឹង ច្បាប់​អនុញ្ញាត ។​
​ទាំងនោះ​ហើយ​បានជា ក្រសួង​ដឹកជញ្ជូន​បាន​សម្រេច​ដក​ហូត លិខិត​ហោះហើរ​ពី​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា​ទៅ កាន់​សិង្ហ​បុរី​ជា​បណ្ដោះអាសន្ន រង់ចាំ​ការ ស្រាវជ្រាវ ។​
​ពាក់ព័ន្ធ​នឹង​ករណី​រុករក​យន្ដហោះ​នេះ ដែរ បច្ចុប្បន្ន​អាកាសធាតុ​នៅ​តំបន់ សមុទ្រ​Java ដែល​ក្រុម​អ្នករុករក​កំពុង តែ​សកម្មភាព​នៅ​ទីនោះ​មាន​រលក​ធំៗ កម្ពស់​ដល់​ទៅ​៤​ម៉ែត្រ​នៅ​ថ្ងៃទី​៣ ខែ មករា រារាំង​ដល់​សកម្មភាព​រុករក​របស់ ពួកគាត់ ។​
​លោក​អាប់​ដាល អាស៊ី​សចា​ហ្វា មន្ដ្រី​ទាហានជើងទឹក​ដឹកនាំ​ក្នុង​ការរុករក បានបញ្ជាក់​ថា អាកាសធាតុ​មិន​អំណោយ ផល ខ្យល់​ខ្លាំង​រលក​សមុទ្រ​ធំៗ​មិនអាច មើលឃើញ​ឆ្ងាយ​បាន ។​
​កន្លងមក ឥណ្ឌូនេស៊ី​បានប្រកាសថា បាន​រកឃើញ​សាកសព​អ្នកដំណើរ​ហើយ ស្រង់​ឡើង​ពី​ទឹក​៣០​នាក់ ក្នុងនោះ​មាន​៤ នាក់​ស្គាល់​អត្ដ​សញ្ញាណ ។​
​ដែនសមុទ្រ​Java ដែល​យន្ដហោះ QZ 8501 ធ្លាក់​នៅ​ទីនោះ​ធ្លាប់​ក្លាយជា ឋាននរក​នៅក្នុង​សង្គ្រាមលោកលើកទី​២​។ សកម្មភាព​រុករក​ជា​ទ្រង់ទ្រាយ​ធំ​បានធ្វើ ឡើង​នៅ​ដែនសមុទ្រ Java ដែល​ពីមុន ដែន​សមុទ្រ​នេះ​ធ្លាប់​ប្រឈម​នឹង​សង្គ្រាម វាយប្រហារ​គ្នា​របស់​កម្លាំង​ទាហាន​ជើង ទឹក​យ៉ាង​ខ្លាំងក្លា​បំផុត​ក្នុង​សម័យ​សង្គ្រាម លោក​លើក​ទី​២ ។​
​សង្គ្រាម​នៅ​លើ​ដែនសមុទ្រ​Java នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​១៩៤២ ជា សង្គ្រាម​បរាជ័យ​យ៉ាង​ខ្លាំង​របស់​សម្ពន្ធ មិត្ដ​ហុ​ល្លង់ អាមេរិក អូស្ដ្រាលី និង​អង់ គ្លេ​សដោយ​នាវាចម្បាំង​ដល់ទៅ​៥​គ្រឿង នា​វឹក​២៣០០​នាក់​ត្រូវ​បាត់បង់​ជីវិត​នៅ ទីនោះ ។ ចំណែក​ភាគី​ជប៉ុន​ក៏​ខូចខាត នាវា​មួយគ្រឿង និង​នា​វឹក​៣៦​នាក់​ស្លាប់ នៅ​ចំណុច​ខាងលើ​ដូចគ្នា ។​
​សង្គ្រាម​នៅ​លើ​ដែនសមុទ្រ​Java រវាង​អាមេរិក និង​អង់គ្លេស​ជាមួយ​ជប៉ុន នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៤២ ពេលនោះ នាវាចម្បាំង​អាមេរិក អង់គ្លេស​៣​គ្រឿង បាន​លិច ចំណែក​ជប៉ុន​ក៏​មាន​១​គ្រឿង ទៀត​លិច​ផងដែរ ។ ចំណែក​សាកសព កប៉ាល់​ទាំងអស់នោះ ស្ថិត​នៅ​បាតសមុទ្រ Java នោះ​ដដែល ។​
​កាលពី​ខែ​សីហា ឆ្នាំ​២០១៤ ក្រុម បុរាណ​វិទូ​របស់​កម្លាំង​ទាហានជើងទឹក អាមេរិក​បាន​សហការ​ជាមួយ​ក្រុម​មុជ ទឹក​របស់​កម្លាំង​ទាហានជើងទឹក​ឥណ្ឌូនេស៊ី បាន​រកឃើញ​សាកសព​នាវា​យាមល្បាត ដ៏​ធំ​របស់​អាមេរិក ។ នាវា​នោះ​មាន ឈ្មោះថា USS Houston ដែលមាន រហស្សនាម​ថា “​ស្រមោល​ខ្មោច​នៅ​ឆ្មេរ សមុទ្រ​Java” ។​
​នៅក្នុង​សង្គ្រាមលោកលើកទី​២ ជប៉ុន បាន​គ្រប់គ្រង​ឥណ្ឌូនេស៊ី ។ ពេលនោះ ជប៉ុន និង​អាល្លឺម៉ង់​ជា​សម្ពន្ធមិត្ដ​នឹង​គ្នា នៅក្នុង​សង្គ្រាម​ទប់ទល់​នឹង​សម្ពន្ធមិត្ដ អាមេរិក ហុ​ល្លង់ អង់គ្លេស ។​
​ដោយ​ធ្លាប់​មាន​ប្រវត្ដិ​លិច​នាវា និង មាន​អ្នកស្លាប់​នៅ​ទីនោះ​រាប់ពាន់នាក់ ដែនសមុទ្រ Java ត្រូវបាន​គេ​ចាត់ទុក ថា “​ផ្នោរ​កប់ខ្មោច​ក្នុង​សង្គ្រាមលោ​ក លើក​ទី​២”​។ ទាំងនោះ​ហើយ​បាន​ជា​តំបន់ សមុទ្រ​ទាំងនោះ​បាន​ប្រែ​ក្លាយទៅជា​ត្រី កោណ​បី​សាច​ធ្វើឱ្យ​យន្ដហោះ និង​នាវា ជាច្រើន​តែងតែ​បាត់​ខ្លួន​នៅ​ទី​នោះ​មិន ដឹង​មូលហេតុ ហើយ​ថែម​ទាំង​រក​មិន ឃើញ​ទៀតផង​៕​
air_asia_gcair

មតិយោបល់