ព័ត៌មានជាតិ

សន្តិសុខ​ឯកជន​ក្រុម​ហ៊ុន​ PHONIX​ ​ម្នាក់​ ត្រូវ​ចោរ​អា​រ.កប្លន់យក​ម៉ូតូ​បានសម្រេច ក្នុងខណ្ឌសែនសុខ!!!

ភ្នំពេញៈ​ បុរស​វ័យ​ចំណាស់​ម្នាក់ជា​សន្តិសុខ​ឯកជន​ក្រុម​ហ៊ុន​ PHONIX​ បានដេកស្លាប់ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម​ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែងធ្វើការ ហើយ​ឆ្លៀតពេល​រត់ម៉ូតូ​ឌុប ​តែ​បែរ​ជា​ឌុបចំបុរសម្នាក់​ដែលជា​ចោរ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលឡើង​កាលពីវេលាម៉ោង​១និង១០នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ ខាងមុខ​វត្ត​ក្រាំងធ្នង់​ តាមបណ្តោយផ្លូវ​២០១១​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជើងស្រុក​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌសែនសុខ​។

តាមប្រភពពីបុរសម្នាក់សូមមិន​បញ្ចេញ​ឈ្មោះ​ដែល​ស្នាក់នៅជិតកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថានៅមុនពេលកើតហេតុ​ គាត់​បានលឺ​សម្លេង​ពព្រុស​ពប្រាស់​នៅខាងមុខ​ផ្ទះ​របស់​គាត់​។ ​ដោយ​មានការសង្ស័យ​ គាត់​ក៏​បាន​ចេញ​ទៅមើល​ ខណៈ​ពេល​នោះ​ក៏​ឃើញបុរស​រងគ្រោះ​ខាងលើ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សន្តិសុខ​ឯកជន​ ដោយមានរបួសចំ​.កឈាមហូរ​ស្រោច​ពេញ​ខ្លួន​ ភ្លាមនោះគាត់ក៏ស្រែកឆោឡោ​ និងបាន​ទាក់ទង​ទៅសមត្ថកិច្ច​មូលដ្ឋាន​រួមទាំង​រថយន្ត​សង្គ្រោះ​បន្ទាន់​ឲ្យមក​ជួយ​អន្តរាគមន៍​។ បន្ទាប់​មកបុរស​រងគ្រោះ​ខាងលើ​បាន​ប្រាប់​រូបគាត់និង​ប្រជាពលរដ្ឋ​ដែល​បានចេញ​មកមើល​ថា​«គាត់​ត្រូវ​បានចោរ​អា​.កប្លន់យក​ម៉ូតូ​ទៅបាត់ហើយ»។ ហើយបុរស​រងគ្រោះ​ខាងលើ​បានប្រាប់បន្តទាំងហូរឈាមស្រោចខ្លួន​ថា​« គាត់​ជា​សន្តិសុខ​ឯកជន​​ និងស្នាក់នៅ​ម្តុំ​ខាងក្រោយ​ប៉ុស្តិ៍​ទឹកថ្លា​ ​មុន​ពេលកើត​ហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​យាមនៅបុរីភ្នំពេញ​(មិនបានបញ្ជាក់ថានៅម្តុំណាទេ)​ រួច​ក៏​ឆ្លៀត​រត់​ឌុបបន្ថែម​ ហើយក៏បានឌុបបុរសម្នាក់​ដែល​ជាជនសង្ស័យ​ លុះឌុបមកដល់​ចំណុច​កើតហេតុ​ជនសង្ស័យ​ក៏​ធ្វើ​សមកម្ម​ភាពយកកាំបិតមក​អា​រ.កគាត់ប្លន់យកម៉ូតូ​ទៅ​បាត់​»។ បន្ទាប់​មក​ក៏មានសមត្ថកិច្ចមូលដ្ឋាន​ និងមានរថយន្តសង្គ្រោះបន្ទាន់​បានចុះមកដល់កន្លែងកើតហេតុ​ តែ​ជា​អកុសលដោយបុរស​រងគ្រោះ​​មានរបួសហូរ​ឈាម​រហូតដល់អស់ពីខ្លួន ​ដាច់ខ្យល់ស្លាប់យ៉ាង​អាណោចអាធ័ម​ទៅហើយ។

បើតាម​សម្តី​ពីសមត្ថកិច្ចមូលដ្ឋាន​បាន​ឲ្យដឹង​ថា​ បន្ទាប់​ពីធ្វើការឆែក​កាមេរ៉ា​សុវត្ថិភាព​ដែល​នៅខាងមុខ​ផ្ទះ​របស់ប្រជាពលរដ្ឋ​ឃើញថា​ បុរសរងគ្រោះ​បានជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៥​ និងបានឌុបបុរសម្នាក់ដែល​ជាជន​សង្ស័យ​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០១១​ ក្នុងទិស​ដៅ​ពី​លិច​ទៅ​កើត លុះមកដល់ចំណុច​ខាង​លើ ជនរងគ្រោះក៏បាន​បន្ថយ​ល្បឿន​រៀបឈប់​ ខណៈ​នោះជន​សង្ស័យ​ដែលអង្គុយ​ពី​ក្រោយ​បានយក​កាំបិត​ទៅ​អា​រ.កបុរសរងគ្រោះ​ ហើយ​ច្រានជនរងគ្រោះ​ធ្លាក់​ពី​លើ​ម៉ូតូ​។ បន្ទាប់​មក​ជន​សង្ស័យ​ក៏​បានជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​រត់គេចខ្លួន​ ដោយភ្លាមនេះជនរងគ្រោះ​ក៏បាន​ព្យាយាម​តោង​កាង​ម៉ូតូរបស់​ខ្លួន​បណ្តាលឲ្យអូសតាមម៉ូតូ​ប្រមាណជិត​១០ម៉ែត្រ​ទើបរបូត​ដៃហើយជនសង្ស័យ​ក៏បន្ថែមល្បឿន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។

ក្រោយ​ពេល​កើត​ហេតុ​សពបុរស​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​តម្កល់​នៅក្នុងវត្ត​ក្រាំងធ្នង់ដើម្បីរង់ចាំធ្វើកោសល្យវិច័យ​ និងស្វែងរក​អត្តសញ្ញាណ​ ដើម្បីទាក់ទងទៅសាច់ញាតិ​ឲ្យមកទទួកយកទៅធ្វើបុណ្យទៅតាមប្រពៃណី​៕

មតិយោបល់