ព័ត៌មានជាតិ

BMW នឹង​ផលិត​ម៉ូតូ​ធំ​នៅ​ថៃ​

ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊េរី​ទំនើប​របស់​អាល្លឺម៉ង់ BMW នឹង​ចាប់ផ្ដើម​ដំឡើង​ម៉ូតូ​ធំ​នៅក្នុង​រោងចក្រ Rayong ក្នុង​ប្រទេស​ថៃ​នា​ត្រីមាស​ទី​១ ដើមឆ្នាំ ២០១៤​។​
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចុះផ្សាយ​ថា លោក Peter Guenther Wolf នាយក​គ្រប់គ្រង​ការផលិត​របស់​ក្រុមហ៊ុន BMW នៅ​ថៃ និយាយថា BMW F800R ត្រូវបាន​បង្កើតឡើង​ជា​ម៉ូ​ដែល​ដំបូង​ដែល​ត្រូវ​ផលិត​ឡើង​នៅ​រោងចក្រ​របស់ BMW ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Amata City Industrial Estate ដោយ​មាន​ការផលិត​បា​ន​ជាង ១០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ​។​
bmw-munich-headquarters
​លោក​បន្តថា “​ការផលិត​នៅទីនេះ​នឹង​ជួយ​កាត់បន្ថយ​តម្លៃ​លក់រាយ​សម្រាប់​ម៉ូតូ BMW Motorrad ហើយ​ចំនួន​នោះ​នឹង​ធ្វើឲ្យ​ខ្លួន​ប្រកួតប្រជែង​កាន់តែខ្លាំ​ង​នៅក្នុង​ទីផ្សារ​ថៃ​”​។​
​ក្រុមហ៊ុន ចាំបាច់​ត្រូវ​បង្កើន​ការលក់​ម៉ូតូ​ធំ​មាន​ទំហំ​ម៉ាស៊ីន ៦៥០ សេ​សេ និង​លើស​នេះ ខណៈ​ការផលិត​ក្នុងស្រុក​នឹង​ជួយ​កាត់បន្ថយ​ពន្ធគយ​នាំចូល​ដែល​ពេលនេះ​មាន​រហូត​ដល់ ៦០ ភាគរយ​សម្រាប់​គ្រឿងបន្លាស់​។ នេះ​ជា​សម្ដី​របស់​លោ Peter ៕​

មតិយោបល់