ព័ត៌មានជាតិ

​ទុស្សេខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកអង្គស្នួល!

​កណ្តាល: នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថៃ្ង​ទី​២៩ ខែធ្នូ​ ឆ្នាំ​២០១៨ មានករណីអគ្គិភ័យ​ឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង នៅភូមិទឹកជា​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការ ស្រុកអង្គស្នួល កម្លាំងអន្តរាគមន៍របស់​ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានចេញប្រតិបត្ដការ-សហការជាមួយកម្លាំងប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ព្រៃពួច​ ប្រជាការពារទាំង​២ឃុំ នឹងប្រជាពលរដ្ឋ បានជួយពន្លត់ ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ​​របស់ការិយាល័យខេត្ត អស់ចំនួន​២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន២ស៊ឺទែន បានរលត់ជាស្ថាពរ​។

​​ម្ចាស់ផ្ទះឈ្មោះ ណុក​ ណាក់​ ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះ ត្រេន​ ផល​ ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរកសិករ​​។

ខូចខាត ផ្ទះទំហំ ៥ម៉ែត្រគុណ​៦ម៉ែត្រ ប្រភេទឈើជញ្ជាំងស័ង្កសី​ ប្រក់សង្ក័សី និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង។

មូលហេតុ ទុស្សេ​ខ្សែ​ភ្លើង៕​

មតិយោបល់