អ៊ីស្រាអែលៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេបានរកឃើញការបាញ់រ៉ុកកែត នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាការវាយប្រហារលើកដំបូង ចេញពីប៉ាឡេស្ទីន នៅលើទឹកដីអ៊ីស្រាអែល អស់រយៈពេលជាងមួយខែ ដោយពួកគេ បានធ្វើការឆ្លើយតបទៅវិញ តាមរយៈការវាយប្រហារក្រុមហាម៉ាស នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។
IDF បានសរសេរនៅលើ Twitter ថា «កាលពីប៉ុន្មានឆ្នាំមុន គ្រាប់រ៉ុកកែត ដែលបាញ់បង្ហោះនោះ ត្រូវបានគេដឹងថា ចេញពីទីតាំងតំបន់ហ្គាហ្សា ទៅកាន់អ៊ីស្រាអ៊ែល»។
ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា គ្រាប់រ៉ុកកែតនេះ ត្រូវបានគេបាញ់នៅលើតំបន់ ដែលគ្មានមនុស្សរស់នៅ ក្នុងតំបន់ក្រុមប្រឹក្សា Shaar HaNegev ។ ការបាញ់នេះ ពុំបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនោះទេ៕
មតិយោបល់