បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីជម្លោះក្នុងគ្រួសារមួយរវាងបុរសជាប្តីត្រូវនាងជាប្រពន្ធចាក់២កាំបិតចិតបន្លែចំក្បាល និងក បណ្តាលឲ្យរងរបួសធ្ងន់ នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងបោយប៉ែត ខេត្តបន្ទាយមានជ័យ។
មូលហេតុ ប្តីហាមមិនឲ្យប្រពន្ធស្លៀកពាក់ខើច ឬខ្លីពេក ខ្លាចអ្នកស្រុកពេបជ្រាយ តែនាងជាប្រពន្ធខឹងក៏ផ្ទុះជាជម្លោះឡើងឈានដល់ហិង្សាតែម្តង៕
មតិយោបល់