ព័ត៌មានជាតិ

បាត់ពីផ្ទះរកមិនឃើញ ស្រាប់តែប្រទះឃើញសពអណ្តែតទឹក​ នៅស្រុកមណ្ឌលសីមា!

កោះកុង: កាលពីវេលាម៉ោង៩និង៣០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសព បុរសវ័យចំណាស់ម្នាក់ ស្លាប់នៅក្នុងទឹក នៅចំណុចព្រែកក្តួច ភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង​។

តាមការបញ្ជាក់ពីក្រុមគ្រួសារ សាកសពជនរងគ្រោះមានឈ្មោះ ញឹម ផន ភេទប្រុស អាយុ ៦៩​ឆ្នាំ មានជំងឺ​ប្រចាំកាយ លើសឈាម និងគាំងបេះដូង ។
ក្រោយធ្វើកោសល្យវិច័យរួច សពប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់