Post News Media ព័ត៌មានជាតិ ​អាសូរ! លោកតា...

​អាសូរ! លោកតា​ម្នាក់គ្មានសាច់ញាតិ ដេកស្លាប់​នៅក្នុងវត្តតាចាត

កោះកុង: នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី​២៩ ខែ ធ្នូ ឆ្នាំ ២០១៨ មានករណីបុរសម្នាក់ដេកស្លាប់នៅក្នុងវត្តតាចាត ភូមិតាចាត ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សពរងគ្រោះមានឈ្មោះ កែវ សូ ភេទប្រុស អាយុ​៨១ ឆ្នាំ (ពុំមានសាច់ញាតិ)​។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សពប្រគល់ជូនលោកមេភូមិរៀបចំធ្វើបុណ្យតាមប្រពៃណី៕