ព័ត៌មានជាតិ

ភាគហ៊ុន Twitter បាន​កើន​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឲ្យដឹងថា ភាគហ៊ុន​របស់​ក្រុមហ៊ុន Twitter បាន​កើនឡើង​ដល់​កម្រិត​កំពូល កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ចេញលក់​ភាគហ៊ុន​ថ្លៃដើម​។​
twitter-followers
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន Twitter បាន​កើនឡើង​ដល់ ៤៩​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ៊ុន ខណៈពេល​ជួញដូរ​វេលា​ថ្ងៃត្រង់ ដែល​កាលពី​ខែវិច្ឆិកា ភាគហ៊ុន Twitter មានតម្លៃ ៤០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ៊ុន​។​

​គេ​សង្កេតឃើញថា ភាគហ៊ុន Twitter ហាក់ដូចជា​ចាប់ផ្ដើម​ងើបឡើង​ជា​បណ្ដើរៗ ក្រោយពេល​ដែល​ចេញលក់ IPO ហើយ​បើ​តាម​ការ​ព្យាករ​ទុក ភាគហ៊ុន Twitter នឹង​កាន់តែ​ប្រសើរ​ថែម​ទៀត នៅពេលដែល Twitter ចាប់ផ្ដើម​ចេញ​ផ្សាយ​ផ្សារ​ភាគហ៊ុន និង​ពាណិជ្ជកម្ម​ផ្សេងៗ​៕​

មតិយោបល់