ព័ត៌មានជាតិ

ករណីហិង្សាក្នុងគ្រួសារ បណ្ដាលឲ្យស្ត្រីម្នាក់ ដឹកដៃកូនស្រីគេចពីប្ដី ទៅអង្គុយយំនៅលើស្ពានជ្រោយចង្វារ ទាំងសភាពភ័យខ្លាច

ភ្នំពេញៈ នាវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មានករណីហិង្សាក្នុងគ្រួសារ បណ្ដាលឲ្យស្ត្រីម្នាក់ ដឹកដៃកូនស្រីគេចពីប្ដី ទៅអង្គុយយំនៅលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ ដឹកដៃកូនស្រីអាយុប្រហែល ៥ឆ្នាំម្នាក់ ឡើងលើស្ពានរួចក៏អង្គុយយំក្បែរបង្កាន់ដៃស្ពាន បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរលើស្ពាន ឈប់សួរនាំទើបបានដឹងថា នាងត្រូវបានប្ដីប្រើអំពើហិង្សាទាំងយប់ទាំងថ្ងៃស្ទើរតែរាល់ថ្ងៃ
ទ្រាំលែងបានទើបនៅយប់កើតហេតុ នាំកូនស្រីចាកចេញពីផ្ទះតែម្ដងទៅ។

ករណីនេះ នារីរងគ្រោះមានសភាពភ័យខ្លាច ត្រូវពលរដ្ឋនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

មតិយោបល់