ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាបើករថយន្តកូរ៉ូឡាក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបែកជាបួនក៏បុកចំកន្ទុយរថយន្តហាយព្រីត ដែលកំពុងឆ្លងផ្លូវបណ្ដាឲ្យរថយន្តវិលមួយជុំរួចគៀបជាប់គ្នាបើទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតនៅវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថែ្ងទី៦ ខែកក្ដដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ១៩៩ កែងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក់លេខភ្នំពេញ2G-3249បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បុករថយន្តកាម៉ារីហាយព្រីត ពណ៌ទឹកប្រាក់ដែលពាក់ស្លាកលេខភ្នំពេញ2S-7456 ដែលឆ្លងផ្លូវចំកន្ទុយ ក្រោយធ្វើឲ្យរថយន្តកាម៉ារីហាយព្រីតវិលមួយជុំ បណ្ដាលឲ្យក្បាលរថយន្តទាំងពីរគៀបជាប់គ្នាបើកទៅមុខលែងរួច បន្ទប់មកម្ចាស់រថយន្តកូរ៉ូឡាបានបើកទ្វារថយន្តរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរជើងគោកបានចុះមកធ្វើការវាស់វែង តែមួយសន្ទុះក្រោយមក បងប្អូនខាងជនបង្កបានមកដល់កន្លែងកើតហេតុដើម្បីសម្របសម្រួសគ្នានឹងភាគគីម្ខាងទៀត៕
មតិយោបល់