ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនជីបម៉ុង បុកគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយ នៅផ្លូវជាតិលេខ៦ របួសធ្ងន់យុវជនម្នាក់

កំពង់ធំ: នៅវេលាម៉ោង០៩និង១០នាទីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧១-១៧២ ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនឹងរថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ និងរងការខូចខាតរថយន្ត០២គ្រឿង។

រថយន្តទី១ម៉ាក Peterlilt ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 3D.3772 សណ្តោងស៊ឺមីរ៉ឺម៉ក ផ្លាកលេខគ្មាន ផ្ទុកឧបករណ៍លាយស៊ីម៉ងត៍ (របស់ក្រុមហ៊ុនជីបម៉ុង) (ធ្វើដំណើរពីត្បូងទៅជើង ហើយបត់ឆ្វេង) បើកបរដោយឈ្មោះ សឿន រុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រត់គេចខ្លួនពីកន្លែងកើតហេតុ) ។
ចំណែករថយន្តទី២ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ កំពង់ធំ3A.1121 ផ្ទុកទឹកកក (ធ្វើដំណើរផ្លូវត្រង់ពីជើងទៅត្បូង) បើកបរដោយឈ្មោះ ឆែម សំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់) ។

មូលហេតុ៖ បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក Peterlilt ឈ្មោះ សឿន រុន បើកបរបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ ដើម្បីដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់