ព័ត៌មានជាតិ

ចូលទៅលួចម៉ូតូក្នុងផ្ទះគេ ត្រូវម្ចាស់ទាន់ ស្រែកឆោឡោ មានអីជាប់ខ្នោះសម្រេច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួច កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៨​ នៅ​ចំណុច​ផ្លូវ​បេតុង​ ក្រុមទី​១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ជនសង្ស័យ​ឈ្មោះ​ សេត រ៉ូហ្សក់រី ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ភូមិ ២ សង្កាត់​ច្រាំងចំរេះ១ គ្មានមុខរបរ មានសារធាតុញៀន។ ចំណែកជនរងគ្រោះ ​ឈ្មោះ​ហេង រតនា ភេទប្រុស​ អាយុ២៤ឆ្នាំ​ ស្នាក់នៅ​ផ្ទះលេខ២៣០០ផ្លូវបេតុង ក្រុមទី​១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរបុគ្គលិកក្រុមហ៊ុន។

សម្ភារដកហូតរួម​មាន៖ ម៉ូតូសង់C125 ពាក់ស្លាកលេខភ្នំពេញ 1DB-6336 បច្ចុប្បន្នម៉ូតូ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានទុកម៉ូតូនៅក្នុងផ្ទះ ដោយមានសោជាប់និងម៉ូតូ ហើយទ្វារផ្ទះក៏ចំហរ នៅពេលជនរងគ្រោះ បានចូលទៅហូបបាយក្នុងផ្ទះ ខណ:នោះជនសង្ស័យ ក៏បានចូលធ្វើសកម្មភាពលួចម៉ូតូ ចេញមកក្រៅបញ្ឆេះ ដើម្បីជិះគេចចេញពីកន្លែងកើតហេតុ តែក៏ត្រូវបានជនរងគ្រោះឮសំទ្បេង និងឃើញទាន់ ក៏ស្រែកឆោឡោដេញតាម ស្របពេលកម្លាំងខណ្ឌ និងប៉ុស្តិ៍ កំពុងល្បាតផង បានអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យបានតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធី​៕

មតិយោបល់