ព័ត៌មានជាតិ

ជួញបានវាគ្រាន់ ដល់ប៉ូលិសទាន់ មានអីខ្នោះ

ភ្នំពេញៈ ដោយអនុវត្តតាមគោលការណ៍ដឹករបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋានប៉ុស្តិ៍ បានបើកការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក កាលពីវេលាម៉ោង៣ និង៣០នាទីសៀលថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៨។

​ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ដារ៉ា ហៅរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។

វត្ថុតាងដកហូតបានរួមមាន៖ – ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន២០កញ្ចប់ ក្នុងនោះមាន០២កញ្ចប់ធំ​ – ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន​ – ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងពូថៅដែកចំនួន០១។

ក្រោយឃាត់ខ្លួនជំនាញខណ្ឌ និង ប៉ុស្ដិ៍ បានធ្វើការសួរចម្លើយ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់