ព័ត៌មានជាតិ

រថយន្តបីគ្រឿងបុកបន្តគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿង បុកបន្តគ្នា បណ្ដាលឲ្យការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ត្រង់ចំណុចមុខសាលា ACE ផ្លូវ១៦៣ កែងផ្លូវ៤៨០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន​។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញបុរសវ័យចំណាស់ម្នាក់​ បានបើករថយន្ត Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-1352 បើកបរតាមផ្លូវ៤៨០ ក្នុងទិសដៅពីលិចទៅកើត រួចបត់ស្ដាំ ក៏ទៅបុករថយន្តម៉ាក NISSAN FRONTIER ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2AB-6774 ដែលបើកតាមផ្លូវ១៦៣ ក្នុងទិសដៅពីជើងមកត្បូង​បណ្ដាលខូចខាតផ្នែកខាងមុខទាំងស្រុង ហើយរថយន្ត NISSAN FRONTIER បន្តរេចង្កូតទៅបុករថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2W-1422 ដឺលធ្វើដំណើរតាមផ្លូវ១៦៣ បញ្រ្ចាសទិសគ្នា។

ដោយក្រោយកើតហេតុ រថយន្តទាំង៣គ្រឿងធ្វើការសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ច ចុះមកវាស់វែង​ និងយករថយន្តមកស្ទូចម្ដងមួយគ្រឿង​ យកទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំរដោះស្រាយពេលក្រោយ៕

មតិយោបល់