ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់

ព្រះសីហនុ: នៅវេលាម៉ោង ៨នោ៥៥នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតត្រង់ចន្លោះគីឡូ១៦៩-១៧០ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ម៉ូតូម៉ាកវ៉េវ គ្មានផ្លាកលេខ(ចាស់)មានទិសដៅស្របគ្នា ភ្នំពេញទៅខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង ឈ្មោះ អ៊ិន ឡាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តមិនស្គាល់អត្តសញ្ញាណ បើករត់គេចបាត់ក្រោយកើតហេតុ។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកភាគីខាងរថយន្ត ដើម្បីនាំយកមកដោះស្រាយតាមនីតិវិធី រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់