ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ ខណៈកំពុងដើរឆ្លងផ្លូវ

កំពង់ស្ពឺ: នៅវេលាម៉ោង ៩និង៥នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍
នៅលើផ្លូវលំចំណុចភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D-៤០២០ អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) បានធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកបុរសម្នាក់ ឈ្មោះ ឌុល បញ្ញា អាយុ២១ ឆ្នាំ រស់នៅភូមិព្នាយ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងដើរឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តរងការខូចខាតកម្រិតស្រាល ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់