ព័ត៌មានជាតិ

ឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ 2E- 6598 បើកបុករបងផ្ទះប្រជាពលរដ្ឋ ផ្អើលទាំងថ្ងៃ!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2E-6598 បានបើកជ្រុលទៅបុករបងផ្ទះគេមួយកន្លែង បណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តបង្ក ខ្ទេចកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីរសៀលថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៨ ត្រង់ចំណុចរបងប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ពានខ្ពស់​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានសម្រួលសម្រួលជាមួយភាគីម្ចាស់របង ដោយចេញសងថ្លៃខូចខាត ដើម្បីបញ្ចប់រឿង៕

មតិយោបល់