កណ្ដាលៈ កាលពីវេលាម៉ោងប្រហែល២ និង២៥នាទីរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសម្នាក់ រាយខ្សែភ្លើងឆក់កណ្តុរ បែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ នៅចំណុចប្រឡាយទឹក ក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សំ ប៊ុនធឿន ហៅឡូញ ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្រោយទទួលព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញ ក្រុមប្រឹក្សាឃុំឈើទាល មេភូមិព្រែកស្វាយ លោកគ្រូពេទ្យឃុំ ធ្វើការពិនិត្យសព ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕
មតិយោបល់