ភ្នំពេញៈ ផ្តើមពីករណីគ្រោះថ្នាក់ចរាចរណ៍ មួយ រវាងម៉ូតូម៉ាកហុងដារឌ្រីមសង់ និងម៉ូតូ ម៉ាក XR BAJA
គ្រាន់តែប៉ះពារគ្នាបន្តិចបន្តួចតែប៉ុណ្តោះ តែជជែក វែកញែកគ្នាមិនត្រូវ ទើបមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅអន្តរាគនម៍ សម្របសម្រួល
តែដោយឃើញសភាពខាងភាគីម៉ូតូ XR BAJA មិនស្រួល និងឃើញមានសៀតកាំភ្លើងខ្លីមួយដើមជាប់ ចង្កេះទៀត ទើបសមត្ថកិច្ចបាន នាំខ្លួនបុរសនោះ មកកាន់ប៉ុស្តិ៍នគរបាលចោមចៅទី១ ធ្វើការសាកសួរតែម្តង។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ចំណុចផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយសមត្ថកិច្ច បានដឹងថា បុរសខាងលើមានឈ្មោះ ភុន ភក្តី អាយុ ៤៩ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានកាន់កាប់កាំភ្លើងម៉ាក K54 គ្មានលិខិតអនុញ្ញាត និងជិះម៉ូតូធំ ម៉ាកBAJA ពណ៌ស គ្មានស្លាកលេខ ។
ដោយឡែកភាគីម្ខាងទៀត មិនបានមកដាក់ពាក្យបណ្តឹង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ។
ក្រោយពីសាកសួរ សមត្ថកិច្ចបានដកហូតកាំភ្លើង និងម៉ូតូ កសាងសុំណុំរឿង រួចបញ្ចូនខ្លួនជនសង្ស័យ ទៅឲ្យផ្នែកជំនាញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់