ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្រុមរើសអេតចាយប្រុសស្រីមួយក្រុម បានរើសកំណាត់ឈើមកធ្វើជាខ្ទមស្នាក់នៅមុខរបងដីឡូត៍មួយកន្លែង ហើយបានឈ្លោះប្រកែកគ្នារួចដុះឆេះខ្ទេចរួចនាំគ្នាគេចខ្លួនបាត់អស់។
ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខដីឡូត៍ប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លូវលេខ៣១៥ខាងកើតស្តុបត្រឡោកបែកប្រមាណជាង២០ម៉ែត្រ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសម្តីអ៊ុំម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុខាងបានប្រាប់ឲ្យដឹងថា ក្រុមរើសអេតចាយប្រុសស្រីមួយក្រុមនេះ បាននាំគ្នារើសកំណាត់ឈើជាច្រើនកំណាត់ហើយបាននាំគ្នាសង់ជាខ្ទមដើម្បីស្នាក់នៅ ហើយអ្នកខ្លះបានស្នាក់នៅក្នុងលូនៅចំណុចកើតហេតុខាងលើរយៈពេល២ថ្ងៃមកហើយ។
តាមសក្សីដដែលបានបន្តទៀតថាមុននឹងឈានការដុតខ្ទមស្នាក់នៅចំណុចខាងលើនេះរូបគាត់បានឃើញក្រុមរើសអេតចាយមួយក្រុមមានការឈ្លោះប្រកែកគ្នាហើយរូបគាត់មិនដឹងថាឈ្លោះគ្នារឿងអីនោះទេ ស្រាប់តែមួយសន្ទុះក្រោយមកក៏បានចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗនោះរូបគាត់បានឃើញស្ត្រីម្នាក់ក្នុងចំណោមអ្នករើសអេតចាយជាច្រើននាក់បានយកធុងដងទឹកចាក់ពន្លត់តែមិនបានរលត់នោះទេ ហើយក្រុមទាំងនោះមានកាភ័យស្លន់ស្លោរបាននាំរត់គេចខ្លួនពីកន្លែងកើតហេតុទាំងអស់ហើយរូបគាត់ឃើញដូច្នោះក៏បាន ទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍។
ក្រោយកើតហេតុសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋដែលស្នាក់ក្បែរកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងយកធុងដងទឹកចាក់ពន្លត់អស់ជាច្រើនធុងទើបបានរលត់ទៅវិញអស់ទាំងស្រុង៕
មតិយោបល់