ព្រៃវែងៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសវ័យចំណាស់ម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងអាយុ៥ឆ្នាំ បានសម្រេចចំនួន២លើក ទាំងដែលខ្លួនពិការដៃម្ខាង។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ជនសង្ស័យខាងលើមានឈ្មោះ ឡូញ ស៊ីម ភេទប្រុស អាយុ៧២ឆ្នាំ ។ចំណែកក្មេងស្រីរងគ្រោះមានអាយុ៥ឆ្នាំ។
ជនសង្ស័យបានសារភាពថា កាលដើមខែកុម្ភៈ ឆ្នាំ២០១៨ ខ្លួនពិតបានល្បូងក្មេងស្រីរងគ្រោះដែលមានអាយុ៥ឆ្នាំ មកធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច របស់ផ្ទះរបស់ខ្លួនបានសម្រេច២លើកពិតមែន លុះបែកការណ៍នៅព្រឹកថ្ងៃទី២ ខែមីនាឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់