កណ្តាលៈ នគរបាលស្រុកកោះធំ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចគុម្ពោតព្រៃក្បែរមាត់ទន្លេ ខេត្តកណ្ដាល។
ជនសង្ស័យទី១-ឈ្មោះ លន ហ៊ីម អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំចត ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរថៅកែមេនដុតខ្មោច ទី២-ឈ្មោះ ស្រ៊ិន ស្រ៊ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដើមពោធិ៍ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរកម្មករមេនដុតខ្មោច និងទី៣ ឈ្មោះ ចក់ ណាក់ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមពោធិ៍ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរកម្មករមេនដុតខ្មោច។
ចំណែកជនរងគ្រោះ ឈ្មោះ…. អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តកណ្ដាល មុខរបរនៅផ្ទះ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង០៦ល្ងាច ជនរងគ្រោះ និងមិត្តភក្តិស្រីៗ បាននាំគ្នាជិះកង់ចេញពីផ្ទះម្នាក់មួយទៅលេងផ្ទះមិត្តភក្ដិម្នាក់ទៀត នៅផ្សារព្រែកប៉ុក ខេត្តកណ្ដាល។ ពេលទៅដល់នៅទីនោះ បានបន្តិចពួកគេ ក៏ជិះកង់ត្រឡប់មកវិញ តែពេលមកជិតវត្តព្រែកស្ដី ពួកគេក៏បានទិញស្រាចំនួន៤កំប៉ុង ហើយនាំគ្នាទៅផឹកនៅមាត់ទន្លេខាងមុខវត្តព្រែកស្ដី។
អំទ្បុងពេលកំពុងផឹក ក៏ស្រាប់តែបក្ខពួកជនសង្ស័យទាំងបីនាក់ ដែលគេជួលមេនមកបូជាសព នៅក្បែរនោះបាននាំគ្នាដើរទៅសុំផឹក ជាមួយជនរងគ្រោះ និងមិត្តភក្ដិរបស់ជនរងគ្រោះ ដោយជនសង្ស័យ បានយកស្រាបៀររបស់ពួកគេ ទៅជាមួយផងដែរ។
នៅពេលនោះ មិត្តភក្កិរបស់ជនរងគ្រោះ បានជិះកង់ទៅទិញទឹក ដោយទុកឲ្យជនរងគ្រោះ នៅជាមួយនឹងបក្ខពួកជនសង្ស័យ ស្រាប់តែជនសង្ស័យឈ្មោះ ស្រ៊ិន ស្រ៊ បានចាប់បីជនរងគ្រោះ យកទៅគុម្ពោតព្រៃក្បែរមាត់ទន្លេ ហើយបានដាក់នាងចុះទៅលើដី រួចធ្វើសកម្មភាពចាប់រំលោភ ទៅលើនារីរងគ្រោះ រហូតបានសម្រេចមួយដង។
ភ្លាមនោះបក្ខពួករបស់គេពីរនាក់ទៀត គឺឈ្មោះ ចក់ ណាក់ និង លន ហ៊ីម បានចូលទៅរំលោភលើនារីរងគ្រោះបន្តបន្ទាប់គ្នារហូតដល់បានសម្រេច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះម្នាក់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
មតិយោបល់