កំពង់ចាម៖ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ព្រះកាយ លោកសង្ឃ២អង្គ និងឃាត់ខ្លួនយុវវ័យ៤នាក់ ដែលបាននាំគ្នា ចូលច្រៀងខារ៉ាអូខេមួយកន្លែងយីហោ «ធីតា» ស្ថិតនៅភូមិ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាបានឃើញព្រះសង្ឃចូលច្រៀងខារ៉ាអូខេ ធ្វើកម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងនោះ រួចក៏បានឃាត់ព្រះកាយព្រះសង្ឃ ២អង្គ ព្រះនាម ឡាច ហ៊ាន ព្រះជន្ម៤២ឆ្នាំ គង់នៅវត្តរស្មីសង្កែ (ស្រុងព្រៃឈ) និង ១អង្គទៀត ព្រះនាម ហែម បញ្ញា ព្រះជន២៤ឆ្នាំ គង់នៅវត្តព្រែកតាកុយ ចំណែយឯយុវវ័យ ៤នាក់ផ្សេងទៀត មិនទាន់មានស្គាល់អត្តសញ្ញាណច្បាស់លាស់ទេ គ្រាន់តែដឹងថា ក្នុងចំណោមទាំង ៤នាក់នោះ មានម្នាក់ជាអតីតព្រះសង្ឃផងដែរ៕
មតិយោបល់