ព័ត៌មានជាតិ

សូមបងប្អូនប្រជាពលរដ្ឋជៀសឲ្យឆ្ងាយពីគ្រឿងញៀន!

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ ៣នាក់ ដែលកំពុងជួញដូរគ្រឿងញៀន។

ជាលទ្ធផលដកហូតបានថ្នាំញៀន ២៨កញ្ចប់តូចធំ និងឃាត់ខ្លួនបានជនសង្ស័យទាំង ៣នាក់ នៅចំណុចទីលានចាក់សំរាម​ ក្នុងភូមិតាឡី សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ខណ្ឌ ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់