ព័ត៌មានជាតិ

ហុងដាឌ្រីម បោះពួយយ៉ាងលឿន បុកអ្នកថ្មើរជើង ស្លាប់ និងរបួស ៣នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៨ និង១៥នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូ បុកអ្នកថ្មើរជើង កំពុងឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ និងរបួសធ្ងន់០២នាក់ (ប្រុសម្នាក់) នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៥០-១៥១ ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FP-3943 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ធន សុកថង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ របួសធ្ងន់ (ពាក់មួកសុវត្ថិភាព)។

ចំណែកអ្នកថ្មើរជើង បានដើរឆ្លងផ្លូវពីលិចទៅកើត ចំនួន០២នាក់៖ ទី១-ឈ្មោះ ទី កុល ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់នៅមណ្ឌល សុខភាពជាយស្បៃ)។ និង២-ឈ្មោះ វឿង ហ៊ីម ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)។

ក្រោយកើតហេតុវត្ថុតាង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។ ករណីនេះ កើតទ្បើងដោយសារដោយអ្នកថ្មើរជើង ដើរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនិងអ្នកបើកម៉ូតូមានល្បឿនលឿន៕

មតិយោបល់