សៀមរាបៈ កម្លាំងនគរបាលស្រុកប្រាសាទបាគងសហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបល្ល័ង្ក ដោយមានការចូលរួមពីកម្លាំងយោធាភូមិស្នា៣១៧និងបងប្អូនប្រជាការពារ បានសហការណ៍គ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួច (ខ្សែរភ្លើង)កាលពីវេលាម៉ោង២និង០០នាទីយប់ទាបភ្លឺឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ចំណុចភូមិស្នា ៣១៧ ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ខេត្តសៀមរាប នាំមកធ្វើការសាកសួរ។
ជនសង្ស័យម្នាក់នេះមានឈ្មោះកែក កាយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគងខេត្តសៀមរាប បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅចំណុចភូមិស្នារ៣១៧ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ពិតមែន ហើយកន្លងមកធ្លាប់ធ្វើសកម្មភាពលួចចំនួន១១លើក នៅក្នុងទឹកដីស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី ។
-វត្ថុតាងដកហូតបាន
-កង់១គ្រឿង , ខោចំនួន១ , ពិលចំនួន១គ្រឿង , ទូរស័ព្ទដៃអិនចុចពិលចំនួន១គ្រឿង , ស្បែកជើង១គូ , ការ៉ុងចំនួន១ ក្នុងការ៉ុងមានខ្សែភ្លើងចំនួន៣ដុំកំបិតតូច១និងទុលឡាវីសកែច្នៃចំនួន០១ដើម។
យោងតាមពាក្យបណ្តឹង របស់សាខាអគ្គិសនីស្រុកបន្ទាយស្រី និងដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង កសាងសំណុំរឿង បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបន្តនិតិវិធី ស្រាវជ្រាវ រកបក្សពួកជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់