សៀមរាបៈ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ មានករណីផ្ទុះកំប៉ុងចង្ក្រានហ្គាស បង្កឲ្យមានការភ្ញាក់ផ្អើល នៅមុខអង្គរវត្ត ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ម្ចាស់មានឈ្មោះ ជឹម ចន្ធី ភេទស្រីអាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរមុខអង្គរវត្ត ស្ថិតនៅភូមិធ្លក់អណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុស្ត្រីខាងលើ កំពុងដាំបាយ ស្រាប់តែផ្ទុះកំប៉ុងហ្គាស ឆាបទៅដល់ប៉ាដុងសាំង មានសាំងចំនួនប្រហែល១០លីត្រ បណ្តាលឲ្យឆេះសាំង បង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងភ្ញៀវមកលេងអង្គរ ជួយពន្លត់ទាន់ពេល។
សម្ភារខូចខាតរួមមាន៖ ឥវ៉ាន់លក់ចាប់ហួយបន្តិចបន្តួច៕
មតិយោបល់