បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊េរីទំនើបម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ 2AJ-7162 បើកបរដោយជនជាតិចិន២នាក់ប្ដីប្រពន្ធ បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ប៉ៃលិន 1B-3337 ដែលកំពុងជិះក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យក្មេងប្រុសជំទង់២នាក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយកើតហេតុ អ្នកបើកបររថយន្ត រួមទាំងរថយន្តត្រូវបានសមត្ថកិច្ចឃាត់នៅអធិការស្រុកកំរៀង និងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តមករក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់