ផ្ទះ ព័ត៌មានជាតិ រថយន្តឡង់គ្រឺ...

រថយន្តឡង់គ្រឺស័រ ស្លាកលេខ រដ្ឋ17-2-0333 បុកផ្ទះសំអាងការ «ម្កុដរាជនីសំអាងការ» និងរ៉ឺម៉កកង់បីរបួស៣នាក់ទាំងយប់

0

ភ្នំពេញ: ​ កាលពីវេលាម៉ោង ២និង៣០នាទីយប់ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៤៩៨AB ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ផ្លូវ២៧១ មានករណីរថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ17-2-0333 បើកបរពីជើងទៅត្បូង ដោយឈ្មោះ ភី សុភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ មុខរបរជាងរថយន្ត។

រថយន្តខាងលើបានបុកផ្ទះសំអាងការ « ម្កុដរាជនីសំអាងការ» ផ្ទះលេខ៤៩៨ ដែលមានម្ចាស់ឈ្មោះ អ៊ីង គៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ បណ្តាកឲ្យបាក់សសរផ្ទះ និងបុកកង់បីគ្មានស្លាកលេខ បើកបរដោយឈ្មោះ ឡុង ថន រថយន្តភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិជុំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ មុខរបររត់កង់បីរបួសដៃ បណ្តាលឲ្យអ្នកជិះលើកង់បីឈ្មោះ បេង អាយុ៧ឆ្នាំ របួសបញ្ជូនទៅពេទ្យហុងហាក់ និងឈ្មោះ ហុង ភេទស្រី អាយុ៥៦ឆ្នាំ ជាម្តាយរបួសបញ្ជូនទៅពេទ្យជាមួយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.