ព័ត៌មានជាតិ

យុវជនម្នាក់ស្រវឹងស្រា ខឹងនឹងឪពុកម្តាយ ចង.កសម្លាប់ខ្លួន

ប៉ៃលិនៈ យុវជនម្នាក់ បានចងកសម្លាប់ខ្លួន​យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សពជនរងគ្រោះឈ្មោះ មាស ពិសិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយពីការធ្វើកោសល្យវិច័យចប់ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាត (ដោយចងក)ពិតប្រាកដមែន ដោយសារតែខឹងឪពុកម្តាយ​ និង​ស្រវឹងស្រា និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់