សៀមរាបៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១១ និង១២នាទី មានករណីធ្វើអត្តឃាតដោយខ្លួនឯង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៃ ម៉ម ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចងកសម្លាប់ខ្លួនឯង នៅដើមត្រមេងខាងក្រោយផ្ទះរបស់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់ មូលហេតុដែលនាំឲ្យជនរងគ្រោះ សម្រេចចិត្តធ្វើអត្តឃាតបែបនេះ ដោយសារឈ្លោះប្រកែកគ្នា ជាមួយម្ដាយបង្កើត។
តាមការពិនិត្យទៅលើសព ពុំមានអ្វីទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌទ្បើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារប្រពន្ធកូន និងបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់