ព័ត៌មានជាតិ

ស្កាត់តាំងពីខេត្តចូលក្រុង ទៅវិញនឹកថាបានចំណេញ មានអីសមត្ថកិច្ចចាប់ក្របួច

កណ្ដាលៈ កាលពីវេលាម៉ោង ១៩ និង ៥០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ស្ថិតភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ ឈ្មោះ ផល សុភណ្ឌ័ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
២/ ឈ្មោះ ជ័រ សុជាតិ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣/ឈ្មោះ ប៉ុន កុសល់ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១៦កញ្ចប់(តូច១៣ និង ធំ០៣កញ្ចប់)
-ប្រអប់ជ័រ០២(ខ្មៅ០១ក្រហម០១)
-សម្ភារៈវិចខ្ចប់និងប្រើប្រាស់មួយចំនួន
-ដែកកេះហ្គាសចំនួន០៣
-កន្រ្តៃ០១
-កញ្ចប់បារី MEVIUS ចំនួន០២
-ទូរសព្ទ័ដៃម៉ាក OPPO ចំនួន ០៣គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង (ម៉ាកនិច ១គ្រឿង និង សង់ប៊ុច ១គ្រឿង)។

ដំណើររឿង៖ កាលពីវេលាកើតហេតុ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល សហការជាមួយ កំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿញៀនស្រុកកៀនស្វាយធ្វើការ
ល្បាតក្នុងឃុំឈើទាល ក៏បានទទួលពត៌មានពីប្រជាពលរដ្ឋថាមានអ្នកជួញដូរគ្រឿងញៀន ត្រង់ចំនុចផ្ទះជាប់ប្រឡាយវរៈ១ ស្ថិតភូមិស្រែអំពិល ហើយឃើញជនសង្ស័យទាំងបីនាក់ កំពុងឈរមុខផ្ទះធ្វើការជួញដូរគ្រឿងញៀន ភ្លាមនោះកំម្លាំងប៉ុស្តិ៍ និងស្រុក បានដេញចាប់ធ្វើការឃាត់ខ្លួន បន្ទាប់មកជនសង្ស័យបានក្រវែងសារធាតុញៀនចោលទៅលើដី ភ្លាមនោះកម្លាំងនគរបាល បានឆែកឆេឃើញមានម្សៅក្រាមសរថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ក៏ឃាត់ខ្លួនអ្នកទាំងបីនាក់ យកមកប៉ុស្តិ៍ឈើទាលសួរនាំ។ខណៈពេលសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនបានទិញពីបុរសម្នាក់ រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតម្លៃ ១,០០០,០០០រៀល ដើម្បីយកមកលក់បន្ត ដោយរយៈពេលបីថ្ងៃនេះលក់អស់ចំនួន ៣០ កញ្ចប់ ក្នុង១កញ្ចប់ តម្លៃ ៣០,០០០រៀល ទៅ ៤០,០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់