ភ្នំពេញៈ ផ្អើលអស់ប្រជាពលរដ្ឋ ក្រោយពីប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់សា្លប់នៅតាមផ្លូវ សង្ស័យត្រូវរថយន្តបុក ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង២យប់ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ នៅម្តុំលក់សាច់ក្រក ដែលស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពបុរសវ័យចំណាស់ខាងលើមិនបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយសង្ស័យ ជាជនអនាថា។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយឃើញ សាកសព បុរសវ័យចំណាស់ខាងលើបានស្លាប់នៅកណ្តាលផ្លូវដោយបែកក្បាលធ្លាយខួរនឹងបាក់ដៃខាងស្ដាំជាច្រើន កំណាត់ផងដែរ។ បើតាមសំដីរបស់នាយរងផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បុរសវ័យចំណាស់ខាងលើ គឺ ស្លាប់ដោយសារថយន្តបុក ហើយគាត់មិនអាច សន្និដ្ឋានថាបុរសវ័យចំណាស់ខាងលើ ដើរពីណាទៅណានឹងរថយន្តម៉ាកអ្វីបុកនោះឡើយ គឺគ្រាន់តែដឹងថា បុរសខាងលើ ត្រូវរថយន្តបុកសា្លប់តែប៉ុណ្ណេះ។
បើកតាមប្រជាពលរដ្ឋម្នាក់ ដោយ បញ្ជាក់ប្រាប់ នគរបាលប៉ុស្តិ៍ កំបូល ថា ដោយសង្ស័យថា ជាជនអនាថាដែលតែងតែធ្លាប់រស់នៅ ជិតវត្តអង្គស្តុក សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ តែមិនទាន់ប្រាកដនោះឡើយ ។
ក្រោយពេលកើតហេតុបន្ទាប់ពី សមត្ថកិច្ច ចរាចរណ៍ខណ្ឌពោធិ៍សែនជ័យធ្វើការវាស់វែងរួច ដោយមានរថយន្ត ដឹកសាកសព មួយគ្រឿងបានមកដឹកសាកសព បុរសវ័យចំណាស់ខាងលើយកទៅតំកល់នៅវត្ត ពោធិ៍ចិនតុង ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់