ភ្នំពេញៈ យុវជនម្នាក់ បើករថយន្ដលុចស៊ីស ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនធ្លាក់ជង្ហុគ ហើយជ្រុលទៅអ្នកជិះម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ រួចក៏ព្យាយាមបើកគេច។ ទោះជាអ្នកបើករថយន្តនោះ ព្យាយាមបើកគេចពីការទទួលខុសត្រូវយ៉ាង ក៏សមត្ថកិច្ចបានព្យាយាមឃាត់បានទាំងរថយន្តមកវិញផងដែរ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក លុចស៊ីស សេរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3999 បើកបរក្នុងល្បឿនយ៉ាងលឿនបានធ្លាក់ចូលជង្ហុគ ហើយជ្រុលទៅបុកអ្នកជិះម៉ូតូម៉ាកកុប ពុំចាំស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បណ្ដាលឲ្យរងរបួស។
សមត្ថកិច្ចបន្តថា ភ្លាមៗ ដោយម្ចាស់ម៉ូតូភ័យស្លន់ស្លោបានលើកម៉ូតូជិះទៅពេទ្យដោយខ្លួនឯង ចំណែកអ្នកបើកបររថយន្ដបង្កឃើញឱកាសល្អ បានព្យាយាមបើករត់គេច ក៏ត្រូវមន្ត្រីនគរបាលរចរាចណ៍ក្រុង ដែលកំពុងត្រួតពិនិត្យក្បែរកន្លែងកើតហេតុ ហៅធ្វើការត្រួតពិនិត្យ ទើបដឹងថា រថយន្ដនេះបុកម៉ូតូ ហើយរត់គេចខ្លួន។
បច្ចុប្បន្នរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យនគរបាលចរាចរណ៍ខណ្ឌដង្កោ ដើម្បីស្រាវជ្រាវរកម៉ូតូជនរងគ្រោះយកទៅដោះស្រាយគ្នាពេលក្រោយ៕
https://youtu.be/GBuvp7-xpT0
មតិយោបល់