ព័ត៌មានជាតិ

​ចិនផឹកស្រវឹង​ បើករថយន្តស៊េរីទំនើប ស្លាកលេខភ្នំពេញ​2AZ-3333 លឿនហោះទៅបុកទ្រូងផ្លូវនិងរទេះលក់សាច់អាំង..

ភ្នំពេញ: កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់ ​ស្រវឹង​​ បើក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2AZ-3333 ក្នុងល្បឿនលឿនបុក​ទ្រូង​ផ្លូវ​ រួច​​​ជ្រុល​ទៅ​បុក​រទេះ​​លក់​សាច់​អាំង ​បណ្ដាល​ឲ្យ​​រងការខូចខាត​ នៅ​តាម​បណ្ដោយ មហាវិថី​ព្រះ​មុនីវង្ស ​មុខ​ភោជនីយដ្ឋានបង្កង​នាគ ​សង្កាត់​បឹងកេងកង​១ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ​។

​​​​ក្រោយពេលកើតហេតុ ​​​សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការ​ស្ទូចយករថយន្តទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំ​ដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់