ព័ត៌មានជាតិ

ក្មេងស្រីតូចៗ២នាក់រួមទាំងឪពុកម្ដាយត្រូវរថយន្តបុកម៉ូតូពីក្រោយបណ្ដាលឲ្យរបួសធ្ងន់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ នៅផ្លូវជាតិ
លេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគី្គមានជ័យ ខេត្តកំពង់ឆ្នាំង។

រថយន្តបង្កម៉ាក SMSTO ប្រភេទស្ទូច ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0179 បើកបរដោយឈ្មោះ លី សុធា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិផាន ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបុកពីក្រោយម៉ូតូម៉ាកស្កុបពី បណ្ដាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរជាមួយរងរបួសធ្ងន់។

ជនរងគ្រោះទី១/ឈ្មោះ ពេញ សុភឿន ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាក
ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BJ-4874 (ប្ដីរបួសធ្ងន់) ។
ជនរងគ្រោះទី២/ឈ្មោះ យន់ គុន្ធា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជាប្រពន្ធ (របួសធ្ងន់) ។
ជនរងគ្រោះទី៣/ឈ្មោះ ញ៉ុន លីហ្សា ភេទស្រី អាយុ ៦ឆ្នាំ (កូនរបួសធ្ងន់) ។
ជនរងគ្រោះទី៤/ឈ្មោះ ញ៉ុន ម៉ូនិកា ភេទស្រី អាយុ ៣ឆ្នាំ(កូនរបួសស្រាល)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះឃាត់ខ្លួនជនបង្កទៅប៉ុស្តិ៍នរគបាលសេដ្ឋី ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ បញ្ជូនទីស្នងការនរគបាលខេត្តកំពង់ឆ្នាំង រីឯជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យប្រតិបត្តិស្រុកកំពង់ត្រឡាច៕

មតិយោបល់