ព័ត៌មានជាតិ

​រថយន្តដឹកដីបើកវ៉ា គេមិនឲ្យវ៉ា បួងចង្កូតធ្លាក់ផ្លូវក្រឡាប់ចាក់ដីចោល!

ភ្នំពេញៈ រថយន្តដឹកដីម៉ាក់FUSOមួយគ្រឿងបើកវ៉ារថយន្តមួយគ្រឿងទៀត ពីខាងឆ្វេងតែគេមិនឲ្យវ៉ាក៏បួងចង្កូតមកឆ្វេងធ្លាក់ផ្លូវក្រឡាប់ចាក់ដីក្នុងទឹកបឹងឈូកកាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី០១ ខែ​មករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុង ភូមិសំរោងលើ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដែលក្រឡាប់ធ្លាក់ទឹកម៉ាកFUS​O ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំPP. 0287។ ចំណែករថយន្តដឹកដីមួយគ្រឿងទៀតម៉ាកហ៊ីណូ មិនចាំស្លាកលេខ។

តាមប្រភពព័ត៌មានពីតៃកុងរថយន្តម៉ាកFUSOខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្តោយផ្លូវខាងលើទិសដៅស្របគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីណូមិនចាំស្លាកលេខ ពីត្បូងទៅជើង ដោយរថយន្តគាត់បើកខាងក្រោយ។ លុះមកដល់ចំណុចកើតហេតុគាត់បានបើកវ៉ាឆ្វេង តែរថយន្តម៉ាកហ៊ីណូមិនឲ្យវ៉ាដោយខ្លាចបុកគេ គាត់ក៏បួងចង្កូតមកឆ្វេងដៃបណ្តាលឲ្យរថយន្តធ្លាក់ផ្លូវក្រឡាប់ចូលទឹកបឹងឈូកចាក់ដីចោលក្នុងទឹកតែម្តង។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាក់ទងរថយន្តស្ទូចមកស្ទូចរថយន្តទៅជួសជុល៕

មតិយោបល់