ភ្នំពេញៈ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ២ខ្នងអស់ទាំងស្រុង កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាផ្ទះទី១៖ ម្ចាស់ផ្ទះឈ្មោះ គង់ គួន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិរក មានទីលំនៅ ភូមិផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ និងផ្ទះទី២៖ ម្ចាស់ផ្ទះឈ្មោះ ទូច សុភ័ក្ត្រ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារៈខូចខាត៖ ផ្ទះឈើប្រក់សង្គ័សីទំហំ៦គុណ១២ ចំនួន២ខ្នង(ខូចខាតទាំងស្រុង),ប្រាក់ដុល្លារសរុបចំនួន ៥២០០ដុល្លារ, ប្រាក់រៀលសរុបចំនួន ៧,១៥០,០០០រៀល,ទូរស័ព្ទចំនួន៤គ្រឿង,គ្រឿងអលង្ការមួយចំនួនសរុបជាទឹកប្រាក់ចំនួន ១,០០០ដុល្លារ, និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៥គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនកម្ពុជាតេលាចំនួន២គ្រឿង៕
មតិយោបល់